តាមការចុះផ្សាយរបស់សារព័ត៌មាន BBC ប៉ុន្មាននាទីមុននេះ មានការបំផ្ទុះចំនួនពីរបានកើតឡើងនៅឯព្រលានយន្តហោះ Zaventem ក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។
តាមប្រភពពីសារព័ត៌មាន Daily Mail មកទល់ពេលនេះមានមនុស្សចំនួន២៣នាក់បានស្លាប់ ៥០នាក់បានរងរបួស។ សាក្សីជាច្រើនបានឲ្យដឹងថាពួកគេបានឃើញ បំណែកសាកសពមនុស្សជាច្រើន ក្រោយពេលការផ្ទុះចេញពីកន្លែង ត្រួតពិនិត្យនៅក្នុងក្រុមហ៊ុនអាកាសចរ American Airlines។
តាមរូបភាពលើបណ្ដាញអ៊ីនធឺណិតបានបង្ហាញពីកញ្ចក់បង្អួចនៅព្រលានយន្តហោះបានផ្ទុះបែកខ្ទាតចេញមកក្រៅនិងមានផ្សែងភ្លើងហ៊ុយទ្រលោម។
រយៈពេល៩០នាទីក្រោយមក មានការបំផ្ទុះមួយទៀតកើតឡើងនៅស្ថានីយមេត្រូ(ផ្លូវក្រោមដី) ក្បែរទីស្នាក់ការកណ្ដាលនៃសហភាពអឺរ៉ុបនាកណ្ដាលទីក្រុងព្រុចសែលផងដែរ។
រយៈពេល៩០នាទីក្រោយមក មានការបំផ្ទុះមួយទៀតកើតឡើងនៅស្ថានីយមេត្រូ(ផ្លូវក្រោមដី) ក្បែរទីស្នាក់ការកណ្ដាលនៃសហភាពអឺរ៉ុបនាកណ្ដាលទីក្រុងព្រុចសែលផងដែរ។

