Wednesday, May 4, 2016

សិល្បករណា​ខ្លះ ​ពេជ្រ សោភា ធ្លាប់​ជួយ​ឲ្យ​ចូល​ក្នុង​សិល្បៈ?

ពេជ្រ សោភា បាន​លើក​ឡើង​តាម​រយៈ​ការ​ Live វីដេអូ​តាម​ Page ហ្វេសប៊ុក​របស់​ខ្លួន​ថ្មី​ៗ​នេះ ដោយ​បាន​រំលឹក​ដល់​អតីត​កាល​ដែល​ធ្លាប់​បាន​ជួយ​ជ្រោម​ជ្រែង​អ្នក​សិល្បៈ​វ័យ​ក្មេង​​មួយ​ចំនួន ​ក៏​ដូច​ជា​ផ្ដល់​ឱកាស​ដល់​ពួក​គេ​ក្នុង​វិស័យ​សិល្បៈ​មួយ​នេះ​ដែរ។

តាម​ការ​អធិប្បាយ​​របស់​តារា​ចម្រៀង​រូប​នេះ សិល្បៈ​ករ​ដែល​នាង​បាន​ជួយ​មាន​ដូច​ជា៖
១. សោម ដូរ៉េ បាន​ក្លាយ​ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង​មួយ​រូប​ប្រចាំ​ផលិតកម្ម ថោន ស្នាដៃ​មាន​ដូចជា អាល់ប៊ុម “មនុស្ស​ស្រី” អាល់ប៊ុម “ព្រះអាទិត្យ​ទា​ជួប​ព្រះ​ច័ន្ទ” Original អាល់ប៊ុម ទី១ របស់ កញ្ញា មាស សុខសោភា និង បទ​ចម្រៀង​ដែល​មាន​ការ​គាំទ្រ​មួយ​ចំនួន​ដូច​ជា “លើ​លោក​នេះ​ខ្ញុំ​ស្រលាញ់​ម៉ាក់​ខ្ញុំ​ជាង​គេ” “តែង​សេចក្ដី​អំពី​ពុក” “ធនាគារ​ទឹក​ភ្នែក” និង “៩​ខែ​១០​ថ្ងៃ” ជា​ដើម។ ចំណែក​ឯ​ស្នាដៃ​ដែល​មាន​ការ​គាំទ្រ​ខ្លាំង​នៅ​ ហង្សមាស​ វិញ​មាន​ដូច​ជា​បទ​ “សង្សារ​លេងៗ” “ស្រលាញ់​អូន​៣៦៦​ថ្ងៃ” និង “សង្សារ​ឡូយ​ពេក” ជា​ដើម។
២. ងួន ចាន់ដេវីត (G-Devith) អ្នក​និពន្ធ​ទំនុក​ច្រៀង​​ និពន្ធ​បទ​ភ្លេង ​និង​អ្នក​ចម្រៀង ប្រចាំ​ផលិតកម្ម ហង្សមាស។ ស្នា​ដៃ​និពន្ធ​បទ​ភ្លេង​ថ្មី របស់​ដេវីត​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​នោះ​មាន​ដូច​ជា “រាំ​ញី​កែង​ជើង” “ឡូយ​កប់​លូ”​ “យក្ស​រាំ​ធុង​បាស” និង អាល់ប៊ុម “Queen” ជា​ដើម។
៣. លី ដែន ធ្លាប់​ជា​ជំនួយ​ការ​ដឹកនាំ​ការ​សម្ដែង​នៅ​ក្នុង អាល់ប៊ុម “កញ្ញា​គ្រាប់​កាហ្វេ” និង អាល់ប៊ុម “ភ្លេង​ស្នេហ៍​នៅ​សេអ៊ូល” ក៏​ដូច​ជា​ ដឹក​នាំ​ការ​សម្ដែង​ក្នុង​បទ​ចម្រៀង​របស់​ក្រុម Legacy។ ពេល​នេះ​លោក​បាន​ក្លាយ​ជា​អ្នក​ផលិត​ស្ប៉ត​​ពាណិជ្ជកម្ម​របស់​ស្ថានីយ​ទូរទស្សន៍​មួយ​ផង​ដែរ៕
Source: Sabay

Subscribe to get more videos :